(ត្បូងឃ្មុំ): នៅវេលាម៉ោង០៤ និង៤៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីជំនាញនៃផ្នែករដ្ឋបាលព្រៃឈើមេមត់ និងនគរបាលខេត្ត បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងយើង បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្ត ០១គ្រឿង ម៉ាក MITSUBISHI ចំណុះ២,៥តោន ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង 3A-9391
២. ឈើប្រភេទរាជកុល (ហៅម្រិញ) ចំនួន ១៧ដុំ (ស្មើ ៧,៥៦១ម៉ែត្រត្រីគុណ)។
បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញនៃផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីធ្វើការចាត់ការបន្តតាមនិតិវិធី៕
(អ.ប អ៊ាង ភារៈ)