You are currently viewing ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ និងសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ និងសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជំរាយ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏លើទី២៤ ទិវាកំណើតកងរាជអាវុធហត្ថ១៤.កក្កដា.១៩៩៣.១៤.កក្កដា.២០១៧ ក្រោមវត្តមាន ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពង់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ,អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ,អគ្គរដ្ឋទូត,អ្នកឧញ្ញ៉ា,លោកឧញ្ញ៉ា,ឯកឧត្តម,ឧត្តមសេនីយ៍ និងតាមបណ្តាស្ថាប័នពាក់ព័ន្ធនានាក៏បានអញ្ជើញចូលរួមផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានឡើងថ្លែងសុន្ទរកថារាយការណ៏ នៅក្នុងអង្គពិធីនេះថា៖ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឬក្សនេះតាងនាម នាយទាហាន នាយទាហានរង និងពលទាហាននៃ កងរាជអាវុធហត្ថទាំងមូល ខ្ញុំសូមថ្លែងនូវអំណរគុណជាអនេកកប្បការជូនចំពោះសប្បុរសជន និងម្ចាស់អ្នកឧបត្ថម្ភទាំងអស់ដែលមានសម៉ានចិត្តចូលរួមរំលែកជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈថវិកានិងស្មារតីដល់ដំណើរការសកម្មភាព និងការបំពេញតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថរយៈពេលកន្លងទៅ ជាពិសេសខ្ញុំសូមឆ្លៀតយកឱកាសដ៏ប្រពៃថ្លៃថ្លានេះដើម្បីសម្ដែងនូវសេចក្តីកតញូគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងបានផ្ដល់នូវកម្លាំងចិត្តផ្គត់ផ្គង់សម្ភារៈថវិកាដល់អង្គភាពកងរាជអាវុធហត្ថ។

តាមរយៈលោកអនុព័ន្ធយោធាខ្ញុំសូមថ្លែងអំណរគុណជូនក្រសួងការពារប្រទេសនៃសាធារណៈសង្គមនិយមវៀតណាមដែលបានជួយឧបត្ថម្ភនូវថវិកាលសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កងរាជអាវុធហត្ថ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៏រាយការណ៏យ៉ាងក្បោះក្បាយលំអិតរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៏ដល់អង្គពិធីទាំងមូលថា៖ពិធីប្រារព្ធខួបលើទី២៤ទិវាកងរាជអាវុធហត្ថមានការអបអរសាទរនិងការកោតសរសើរចំពោះនាយទាហាននាយទាហានរងនិងពលទាហាននៃកងរាអាវុធហត្ថដែលនបានខិតខំប្រឹងប្រែងកសាងនូវស្នាដៃថ្មីៗក្នុងការកសាងដែលផ្តល់គុណប្រយោជន៏យ៉ាងធំធេងក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទជាពិសេសការកែទម្រង់កងរាជអាវុធហត្ថដើម្បីរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវយុទ្ធសាស្រ្តសកម្មភាពប្រតិបត្តិទាំង១០នៃយុទ្ធសាស្រ្តចតុកោណរបស់់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានជំរុញឱ្យកងរាជអាវុធហត្ថបន្តនូវស្នាដៃរបស់ខ្លួនបន្ថែមទៀតលើការងារកសាងអង្គភាពរឹងមាំហ្វឹកហ្វឺនបង្កើនសកម្មភាពជំនាញជាពិសេសចូលរួមបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗឱ្យបានទាន់ពេលវេលាដើម្បីនាំមកនូវសន្តិសុខសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។នាយឧត្តមសេនីយ៍បានបន្តទៀតថា៖សមិទ្ធិផលដែលបានក្នុងពេលប៉ន្មានឆ្នាំកន្លងមកនេះបានមកពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ហ៊ានធ្វើពលីកម្មយ៉ាងស្មោះត្រង់តស៊ូអត់ធ្មត់ព្យាយាមមានវិន័យហ៊ានពុះពារគ្រប់ឧបសគ្គសម្រេចជោគជ័យបេសកកម្មក្នុងការកសាងជាតិឱ្យសម្បូររុងរឿងថែមទៀត។

នៅក្នុងឱកាសនោះដែរ!នាយឧត្តមសេនីយ៏ ទៀ បាញ់ ក៏បានបំពាក់ឋានន្តរស័ក្តិ ជូនដល់ វរសេនីយ៍ឯក ហ៊ាង ឆវី ដែលមុនជាមេបញ្ជាការរង កងរាជអាវុធហត្ថក្រុងព្រះសីហនុ ឥឡូវជា មេបញ្ជាការរង បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានារូមមាន៖អគារពហុសិក្សា,អគារស្នាក់នៅរបស់សិក្ខាកាមបន្ទាប់អនាម័យរោងអាហារកន្លែងដាំស្លប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតអាងស្តុកទឹកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សំណង់ឆ្លងកាត់ឧបសគ្គនិងបានបញ្ចុះបឋមសិលាសាងសង់អគារបន្ថែមមាន៖ទីចាត់អគារស្នាក់នៅយោធាចារ្យ,អគារស្នាក់នៅបុគ្គលិកព្រមទាំងក្លិបកីឡាបាល់ទាល់ថែមទៀតផង ៕