អហ.កំពត៖កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំនុច ភូមិត្រពាំងព្រលឹត ជិតផ្សារទីរួមខេត្តកំពត ក្រុងកំពតសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ពីបទលួច។ ក្នុងខណៈឈ្មោះ កែវ រដ្ឋា (ជាជនរងគ្រោះ) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាមន្ត្រីសាលាខេត្តកំពត បានកំពុងផឹកស៊ីនៅផ្ទះមិត្តភ័ក្ដ បងប្អូនរបស់ខ្លួនឈ្មោះ ង៉ែត បានខ្ចីម៉ូតូរបស់ខ្លួនម៉ាក ម៉ន់ស្ទឺមីនី (Monster Mini) ពណ៌ស គ្មានស្លាកលេខ ថាខ្ចីយកទៅកាត់សក់ បន្ទាប់មករូបខ្លួនក៏ឲ្យសោរម៉ូតូទៅ ឈ្មោះ ង៉ែត ខ្ចីជិះដោយមានការសង្ស័យខ្លួនក៏បានទូរស័ព្ទទៅសួរឈ្មោះ ង៉ែត ថាហេតុអ្វីក៏យូម្លេះ? ឈ្មោះ ង៉ែត ប្រាប់ថាបន្តិចទៀតទើបមកដល់ លុះមួយសន្ទុះក្រោយមកខ្លួនក៏បានទូរស័ព្ទម្តងទៀត តែតេលេងចូល រូបខ្លួនបានទៅរក ឈ្មោះ ង៉ែត ដល់ផ្ទះ ហើយឈ្មោះ ង៉ែត ប្រាប់ថាម៉ូតូត្រូវបានចោរលួចបាត់ហើយ ព្រោះមុនបាត់មានឈ្មោះ តឿ ដើរចុះឡើង ក្រោយមកក៏បាត់ម៉ូតូតែម្តង។ ទន្ទឹមនឹងនោះរូបខ្លួនក៏បានតាមរកម៉ូតូរហូតដល់ម៉ោងប្រមាណ ២០ជាងយប់ ក៏ទទួលដំណឹងពីសមត្ថកិច្ចនៅភ្នំពេញថា ម៉ូតូរបស់ខ្លួន និងជនសង្ស័យខាងលើត្រូវ សមត្ថកិច្ចចាប់បានហើយ។លុះស្អែកឡើងថ្ងៃទី០២ ខែវច្ឆិកា ២០១៥ ខ្លួនក៏បានធ្វើដំណើរមកភ្នំពេញដើម្បីដាក់ពាក្យបណ្ដឹងពីឈ្មោះ តឿ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីតែម្តង៕