កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទ ចំនួន០១លើក ស្ថិតនៅចំណុចចុងព្រែកតាសោម ដែលស្ថិតនៅចំណុចភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នេះបើតាមការឳ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. លូស្បៃមុង ចំនួន០៣មាត់
០២. របាំងស្បៃមុង ប្រវែង ៦០ ម៉ែត្រ
០៣. បង្គោលចំរ៉ឹង ចំនួន ៧០ ដើម
០៤. កូនត្រីចំរុះ ចំនួន៥០គីឡូ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។