រតនគិរី: នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិអូកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមាន រថយន្ត ០១គ្រឿង ម៉ាក កាមរីបាឡែន និងឈើប្រណិតប្រភេទធ្នង់ ជាច្រើនដុំ (មិនទាន់វាស់វែង)។
បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញ ផ្នែករដ្ឋបាលព្រៃឈើ ដើម្បីធ្វើការចាត់ការបន្តតាមនិតិវិធី៕