ស្វាយរៀង :យោងតាមអនុសាសន៍ណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿនក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការងារសង្គម ក្រៅពីការងារស្នូល បង្ក្រាប បង្ការ និងសង្គ្រោះ
និងដោយមើលឃើញពីកង្វះខាតកំលាំងពលកម្ម នៅវេលាម៉ោង ០៧ និង ៤០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក វរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះជួយស្ទូងស្រូវ ជូនប្រជាពលរដ្ឋខ្វះខាតកំលាំង ចំនួន០១គ្រួសារ រស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។