កំពង់ស្ពឺៈ កងរាជអាវុធហត្ថត្រូវតែមានចំណេះដឹងជំនាញ និងត្រូវរៀនសូត្រ ស្តាប់លោកយោធាចារ្យ ស្តាប់គ្រូបង្គោល របស់អង្គភាព និងរក្សាបានតម្លៃគុណធម៏ផងដែរ។
ការលើកឡើងនេះបានធ្វើឡើង ក្នុងពិធីបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថឆ្នាំ២០១៧ ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានផ្តាំផ្ញើទៅកាន់សិក្ខាម ត្រូវគោរពនូវបទបញ្ជាមករៀនឲ្យទាន់ពេលវេលាតាមច្បាប់កងទ័ព តាមដានយកចិត្តទុកដាក់លោកយោធា ស្លៀកពាក់ឯកសណ្ឋានប្រត្តិបត្តិការឲ្យសមស្របតាមបញ្ជា ហាមជជែក និយាយទូរសព្ទ័ ប្រើសម្លេងរំខាន ។ល។
លោកឧត្តមសេនីយ៍ត្រី បានលើកឡើងបន្តទៀតថា អនុគណកម្មាធិការគ្រប់គ្រងវគ្គត្រូវផ្តល់ការវាយតម្លៃលើសិក្ខាកាមដែលរៀនឲ្យមានភាពត្រឹមត្រូវ តើសិក្ខាកាមរៀនខ្សោយមកពីអ្វី ? ហើយអនុវត្តមានញឹកញាប់ត្រូវមានមូលហេតុច្បាស់លាស់ ដោយមិនអនុគ្រោះដល់សិក្ខាកាមម្នាក់ណាឡើយ ។
វគ្គអប់រំបំប៉នជំនាញរបស់អង្គភាពនេះនិងធ្វើឡើងចាប់ពីថ្ងៃទី ១៨-០១ ខែសីហា ឆ្នាំ២០១៧ ដោយមានលោកគ្រូយោចារ្យចំនួន ០៥រូប គឺ ឯកឧត្តម ឧត្តសេមនីយ៏ទោ នាង សុជីវី , ឯកឧត្តម ឧត្តមសេនីយ៏ទោ អឿ សាវ៉ន , ឯកឧត្តម ឧត្តមសេនីយ៏ត្រី អេង ហ៊ី , រួមទាំងលោកប្រធានសាលាដំបូង ,ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ ។
នៅក្នុងវគ្គរៀនបំប៉នជំនាញលើកនេះផងដែរ គឺមានគ្រូបង្គោលរបស់អង្គភាព ១១នាក់ និងធ្វើបទបង្ហាញតាមជំនាញនិមួយៗដល់សិក្ខាកាមដែរ ៕