អហ.ខណ្ឌជ្រោយចង្វា ៖នៅចំណុច បុរីប៉េងហួត ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថបានដាក់កុងត្រូលឆែកឆេរត្រួតពិនិត្យ អាវុធជាតិផ្ទុះ ក៏ប្រទះឃើញជនសង្ស័យចំនួន០៣ នាក់ ដោយមានអាវុធនៅក្នុងជាប់នឹងខ្លួនខុសច្បាប់។
ជនសង្ស័យទី០១ ឈ្មោះ ថា សុខឡេង ភេទប្រុស អាយុ២១ ជនសង្ស័យទី០២ សន វ៉ាន់ ហៅ ជីង ភេទប្រុស អាយុ១៩ និង ជនសង្ស័យទី០៣ ឈ្មោះ លន ភារក្ស ភេទប្រុស អាយុ២០ ។
ជនសង្ស័យទាំងបីនាក់នេះបានជិះម៉ូតូម៉ាកគុបជ្រុង៥០ ធ្វើដំណើរឆ្លងកាត់ ហើយឆែកឆេរឃើញ អាវុធខ្លីមួយដើមម៉ាក រ៉ូឡូ ពណ៌ខ្មៅ ទន្ទឹមនឹងនោះសមត្ថកិច្ចយើងក៏ធ្វើការ ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នោះតែម្តង៕