អហ.បាត់ដំបង៖ លោកវរៈសេនីយត្រី នង វណ្ណនី ប្រធានមន្ទីរយុត្តិធម៌ខេត្តប៉ៃលិន កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដឹកនាំកម្លាំងចុះអនុវត្តន៍ដីកា បញ្ជាអោយចូលខ្លូនលេខ397 និង398ព.ស/2015ចុះហត្ថលេខាដោយព្រះរាជអាជ្ញារង ថុល គឹមហ៊ឹង ដោយបានការសហការជាមួយកងរាជអាវុធហត្ថខេត្តបាតដំបងនៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុង និងខេត្តបាតដំបង ។
ក្នុងប្រតិបតិការណ៍នេះដែរបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ពេជ្រ គីមហេង (ប) 47ឆ្នាំ និង ឈ្មោះ ពិន សុធារី(ស)36ឆ្នាំ
អ្នកទាំងពីរមានទីលំនៅភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទ ឆបោក ៕