You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជំុកែរបាយការណ៍ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា ឆ្នាំ២០១៧

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជំុកែរបាយការណ៍ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា ឆ្នាំ២០១៧

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំកែរបាយការណ៍ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៏ នាយរងសេនាធិការ ស្នងការ ស្នងការរង តំណាងនាយកសាលាទាំងពីរ នាយការិយាល័យ មេបញ្ជាការ គចល័ត មេបញ្ជាការ វរសេនា និងនាយ នាយរងកងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន ៨៦នាក់។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្សពិសេន ក៏បានមានប្រសាសន៏វាយតម្លៃខ្ពស់ ទៅដល់ជំនាញគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់គោរពបទបញ្ជា គោរពវិន័យ គោរពតូនាទី ភារកិច្ច ក្នុងការចូលរួមយ៉ាងសកម្មនៅភារកិច្ចរបស់ខ្លួន។

ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវបន្តពង្រឹងទៅលើការងារជំនាញរបស់ខ្លួនអោយកាន់តែល្អប្រសើរ និងជៀសវាងការប្រព្រឹត្តកំហុសឆ្គងណាមួយ ដែលកើតឡើងខុសពីច្បាប់ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាវិន័យ កងរាជអាវុធហត្ថ។