You are currently viewing ឃាត់ខ្លួនមនុស្ស​ម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួន នៅស្រុកកំពង់សៀម

ឃាត់ខ្លួនមនុស្ស​ម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួន នៅស្រុកកំពង់សៀម

អហ.កំពង់ចាម​៖ នៅវេលាម៉ោង​១៦​និង​០០នាទី ថ្ងៃទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កម្លាំង​មន្ទីរយុត្តិធម៌ សហការជាមួយកម្លាំង​មូលដ្ឋានកងរាជ​អាវុធហត្ថ​ស្រុកកំពង់សៀម ដឹកនាំដោយ​លោកអនុឯក ឡេង សុខា នាយការិយាល័យបទល្មើសព្រហ្មទណ្ឌចុះអនុវត្តន៍ដីកាបង្គាប់អោយចាប់ខ្លួនលេខ1062ពសចុះថ្ងៃទី17.03.2015របស់ចៅក្រមស៊ើបសួរគង់ ចន្ទ័ខេមរិទ្ធ នៃសាលាដំបូងខេត្តកំពង់ចាម ពីបទ​អំពើហិង្សា​ដោយចេតនា។
ជនសង្ស័យដែល​សមត្ថកិច្ចជំនាញចុះទៅឃាត់ខ្លួននេះមានឈ្មោះ គួយ ភា ភេទប្រុស អាយុ40ឆ្នាំ រស់នៅភូមិឈើទាល ស្រុកលើ ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕​
850633225_94296_18134337043974404550