You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ និងជា អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពីការងារអប់រំចិត្តសាស្ត្រ ឆ្នាំ២០១៧ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពីប្រវត្តិសាស្ត្រ របបដឹកនាំនីមួយៗ របស់ប្រទេសជាតិ ការវិវត្ត នៃសភាពការណ៍នយោបាយជាតិ អន្តរជាតិ ច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីការប្រើប្រាស់អាវុធ ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាច្រើនរូបផងដែរ។