កំពតៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពត បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១១នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រី កងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា ក្នុងប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៧កញ្ចប់ ដែលមានទម្ងន់ ៧.៦០ក្រាម
២. ទូរស័ព្ទដៃ ចំនួន១១គ្រឿង
៣. រថយន្តចំនួន០១គ្រឿង និងម៉ូតូ ចំនួន០៦គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។