You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងអយ្យការអម សាលាដំបូងខេត្តតាកែវ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងអយ្យការអម សាលាដំបូងខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងអយ្យការអម សាលាដំបូងខេត្តតាកែវ ជាមួយ កងរាជអាវុធហត្ថខេត្តតាកែវ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងលោកជីវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូង ព្រមទាំងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ បានមានមតិពាក់ព័ន្ធការងារ មន្ត្រីយុត្តិធម៍ ដែលអង្គភាពកងរាជអាវុធហត្ថខេត្ត បានអនុវត្តកន្លងមក នៅមានការខ្វះចន្លោះប្រហោង និងសំណូមពរដល់លោកព្រះរាជអាជ្ញាអមសាលាដំបូង ជួយពន្យល់ និងបកស្រាយផ្លូវច្បាប់មួយចំនួនពាក់ព័ន្ធការងារជំនាញ ដល់នាយ នាយរងអាវុធហត្ថ ដែលទទួលការងារជាមន្ត្រីនគរបាល យុត្តិធម៍ អោយយល់កាន់តែច្បាស់ថែមទៀត ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនអោយបានត្រឹមត្រូវតាមច្បាប់កំណត់។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ ក៏បានថ្លែងអំណរគុណដល់លោក ព្រះរាជអាជ្ញា ដែលបានចំណាយវេលាដ៏មាញញឹក អញ្ជើគចូលរូមក្នុងពិធីពិគ្រោៈយោបល់ពាក់ព័ន្ធ និងការងារមន្ត្រីយុត្តិធម៍នេះផងដែរ៕