សៀមរាបៈ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប បានចុះសួរសុខទុក្ខ បាននាំយកថវិកាចំនួន១លាន ២១មឺុនរៀល ដែលបានមកពីការចូលរួមរបស់មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ទៅជូនដល់ លោកអនុសេនីយ៍ឯក ហម ចិន មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ដែលមានកូនជួបគ្រោះថ្នាក់ ចរាចរណ៍ និងកំពុងសម្រាកព្យាលនៅគេហដ្ឋាន។
ទាំងនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ របស់បងប្អូនកងរាជអាវុធហត្ថ ក្នុងស្មារតី សាមគ្គីភាព ជួយគ្នាទៅវិញទៅមក នៅពេលដែលជួបទុក្ខលំបាក។