ក្រចេះ : ការងារមនុស្សធម៌ គឺផ្នែកមួយដ៏សំខាន់ ដែលកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ និងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្នួល បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ទៅជូនលោកតាទុរគតជន ឈ្មោះ យន្ត័ ពិន អាយុ៨៦ឆ្នាំ រស់នៅភូមិស្រែថ្មីឃំុឃ្សឹម ស្រុកស្មួល ខេត្តក្រចេះ។
អំណោយដែលត្រូវបានាំទៅនោះរួមមានៈ អង្ករ មី ត្រីខ ទឹកត្រី ទឹកសុីអីុវ តែ ស្ករសរ ទឹកដោះគោ ម៉ុង កន្ទេល អាវរងារ ទឹកសុទ្ធ និង ថវិកាចំនួន៤០ម៉ឺនរៀល។