បន្ទាយមានជ័យៈ កូនប្រុសតិរច្ឆានម្នាក់ មកពីផឹកស្រាឡើងស្រវឹងមកដល់ផ្ទះវិញ ខឺងឪពុកម្តាយស្តីបន្ទោសឲ្យបន្តិចបន្ទួច ស្រាប់តែទាញកាំបិតខ្វែងមកដេញកាប់ឪពុកម្តាយ និងបំផ្លាញទ្រព្យសម្បត្តិយ៉ាងចាស់ដៃ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ ធ្វើការឃាត់ខ្លួន។
មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ បានឱ្យដឹងថា រឿងរ៉ាវនេះ កើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២១ខែ កក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះស្ថិតល្ថិតក្នុង ភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីដដែល បានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ចាប ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុនោះជនបង្កបានត្រឡប់មកពីផឹកស្រានៅផ្ទះមិត្តភ័ក្រឡើងស្រវឹងខ្លាំងលុះមកដល់ផ្ទះឪពុកបង្កើតបានធ្វើការស្តីបន្ទោសឲ្យថាអញ់គ្មានលុយលោះម៉ូតូទៀតទេហើយម៉ែឯងសព្វថ្ងៃនេះកំពង់ឈឺផង គ្រាន់តែនិយាយប៉ុណ្ណឹងដោយសារតែជាតិដុរាចូលពោះខ្លាំងធ្វើឲ្យជនសង្ស័យមានកំហឹងយ៉ាងខ្លាំងក៏ស្ទុះទៅច្របាច់ ក ឪពុកនិងដាល់ដើមទ្រូងជាច្រើនដៃប្រពន្ធឃើញដូច្នេះរត់មកជួយរួចរុញកូនចូលក្នុងផ្ទះពេលនោះកូនរបស់គាត់បា នទាញកាំបិតខ្វែវដងដែកនិងពូថៅកាប់បំផ្លាញម៉ូតូដែលនៅក្នុងផ្ទះខ្ទេចខ្ទីអស់ ឃើញកូនបំផ្លាញទ្រព្យសម្បត្តិកា ន់តែខ្លាំងឡើងៗក៏ស្រែកឲ្យអ្នកជិតខាងជួយតែអ្នកជិតខាងមិនហានចេញជួយព្រោះខ្លាចជនសង្ស័យកាប់ស្លាប់ព្រោះវា មានកាំបិតខ្វែវនៅនិងដៃ ស្របពេលនោះស្រាប់តែមានកម្លាំងអាវុធហត្ថជិះម៉ូតូល្បាតមកដល់ហើយ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន រួចបញ្ជូនមកទីបញ្ជាករដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួនាំ។
ក្រោយពីសាកសួរជនសង្ស័យរួចមកជនបង្កបានឆ្លើយសារភាពថារូបគេពិតជាស្រវឹងស្រាមកដល់ផ្ទះបានបង្កហឹង្សាលើឪពុកម្តាយនិងបា នយកកាំបិតខ្វែងកា ប់ម៉ូតូខ្ទេចខ្ទីអស់ពិតប្រាកដម៉ែន ហើយកន្លងមកខ្លួនបានជក់គ្រឿងញៀនយ៉ាងសកម្មទៀតផង។
ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។