You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុត្តិធម៌ និងសន្តិសុខ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុត្តិធម៌ និងសន្តិសុខ

ត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុត្តិធម៌ និងសន្តិសុខ ដល់នាយ នាយរងកងរាជអាវុធហត្ថឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តំណាងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ និងដោយមានការអញ្ជើញចូលរូមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក នាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបទៀតផងដែរ។

មានមតិសំណេះសំណាលក្នុងអង្គពិធី លោក វរសេនីយ៍ឯក អ៊ាង ភារៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងវគ្គ យោធាចារ្យដែលជាគ្រូឧទ្ទេសនាម ក៏ដូចជាគ្រប់ផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងការសហការរៀបចំអោយវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាចកើតឡើងបាននៅពេលនេះ ហើយលោកក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំត្រង់ត្រាប់ក្តាប់យកនូវចំណេះដឹង បទពិសោធន៍ដែលគ្រូបណ្តុះបណ្តាលទាំងអស់ចែករំលែកនៅក្នុងវគ្គនេះ ធ្វើជាមូលដ្ឋានដើម្បីពង្រឹងគុណភាពការងារជំនាញក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានរបស់ខ្លួនអោយបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕