សៀមរាប: ដោយមើឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខបេ៨ ដឹកនាំដោយលោក អនុសេនីយ៍ឯក សុខ ផលភក្តី ប្រធានស្នាក់ការ និងលោក អ៊ុំ ណារី ចៅសង្កាត់ចុងឃ្នៀ បានចុះជួយសាងសង់ផ្ទះទំហំ៣ម៉ែត្រ×៣ម៉ែត្រ ដំបូលប្រក់សង្កសីពណ៌ស ជញ្ជាំងសង្កសី ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ជូនប្រជាពលរដ្ឋទីទាល់ក្រ ចំនួន០១គ្រួសារ មានឈ្មោះ ថាំ រឿប នៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។