You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង នាំយកអំណោយ ទៅជូនប្រជាពលរដ្ឋ ដែលរងគ្រោះថ្នាក់ ដោយអគ្គីភ័យ

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង នាំយកអំណោយ ទៅជូនប្រជាពលរដ្ឋ ដែលរងគ្រោះថ្នាក់ ដោយអគ្គីភ័យ

ស្វាយរៀង : ដោយទទួលបានដំណឹងថា ប្រជារដ្ឋ ចំនួន០១គ្រួសសារ រស់នៅភូមិចំបក់ពាម សង្កាត់សង្ឈ័រ ក្រុងស្វាយរៀង បានទទួលរងគ្រោះ ដោយអគ្គីភ័យ ឆាបឆេះលំនៅដ្ឋានឆេះទាំងស្រុង នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង រួមជាមួយ លោកអភិបាលនៃគណអភិបាលរងក្រុង មន្ត្រីរាជការ ក្រុងស្វាយរៀង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅជូនប្រជាពលរដ្ឋ ដែលរងគ្រោះថ្នាក់ ដោយអគ្គីភ័យ ចំនួន០១គ្រួសារ ដែលមានឈ្មោះ កែន អិត ភេទស្រី អាយុ៧៤ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ដែលអំណោយទាំងនោះរួមមានៈ
១. អង្គរ ចំនួន០៤បេរ
២. មី ចំនួន៦កេស
៣. ស្ករ ចំនួន៥គីឡូ
៤. ប៊ីចេង ចំនួន៣គីឡូ
៥. ត្រីខ ចំនួន៥យួរ
៦. ទឹកត្រី ៤យួរ
៧. ទឹកស៊ីអ៊ីវ ចំនួន ៤យួរ
៨. ទឹកសុទ្ធ ចំនួន៣កេស និងថវិកា ចំនួន១លានរៀល។