You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់

កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់

ឧត្តរមានជ័យៈ ស្រុកចំនួន២ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ បានទទួលរងការវាយប្រហារដោយសារជំនន់ទឹកភ្លៀង ដែលបានបំផ្លិចបំផ្លាញប្រព័ន្ធធារាសាស្ត្រ ស្រែចម្ការផលដំណាំ លំនៅដ្ឋានប្រជាពលរដ្ឋ និងហេដ្ឋានរចនាសម្ព័ន្ធ ត្រូវទឹកហូរកាត់ បង្កការរាំងស្ទះដល់ការធ្វើដំណើរ ក្រោយពីអាកាសធាតុភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងអំឡុងប៉ុន្មានថ្ងៃមកនេះ។

ស្ថានភាពមេឃ នៅតែបន្តធ្លាក់ភ្លៀង ដែលក្តីបារម្ភអាចនឹងមានផលប៉ះពាល់កើតឡើងជាបន្តទៀត ខណៈដែលស្រុកអន្លង់វែង កំពុងទទួលរងសំពាធធ្ងន់ដោយសារទឹកជំនន់ភ្លៀង។

ក្នុងនោះ សង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថ បានចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់ ដើម្បីជំលៀសចេញរកទីទួលមានសុវត្តិភាពជូនពួកគាត់ ដោយមិនគិតពីពេលវេលា ឫកាលៈតេសៈលំបាកយ៉ាងណាក៏ដោយ។


(អ.ប ម៉ាន់ ដាវីត)