បាត់ដំបងៈ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមេក្លោង ចែកចាយគ្រឿងញៀន ស្ថិតនៅចំណុចភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ អ៊ុំ វី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ា WY ចំនួន ៣៩៩គ្រាប់។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អ.ប ម៉ាន់ ដាវីត)