You are currently viewing មន្ត្រីនគរបាលយុត្តិធម៏ ទាំងតុលាការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយគ្មានល័ក្ខខណ្ឌ

មន្ត្រីនគរបាលយុត្តិធម៏ ទាំងតុលាការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយគ្មានល័ក្ខខណ្ឌ

កំពង់ស្ពឺ៖ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៏ ទាំងតុលាការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយគ្មានល័ក្ខខណ្ឌ។

ការលើកឡើងនេះបានធ្វើឡើងព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ គ្រាដែលលោកព្រះរាជអាជ្ញាបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉ន ជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន ១០០នាក់ ។

ក្នុងពិធីនោះដែរលោក កែវសុធា បានបង្ហាញអំពីផ្លូវច្បាប់ទៅតាមក្រមនិតិវិធី រួមទាំងការអនុវត្តបទល្មើសជាក់ស្តែងនានាដែលមន្ត្រីនគរបាលយុត្តិធម៏បានស្នើសុំអនុវត្ត។