កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចេញធ្វើសកម្មភាពមនុស្សធម៌

ឧត្តរមានជ័យ : នៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តឧត្ដមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលស្រុក និងលោកមេឃុំ បាននាំយកអំណោយ របស់ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្ដមានជ័យ នឹងអំណោយរបស់លោក ឧកញ៉ា លី សុភក្ត័ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៤៣គ្រួសារ ដោយមួយគ្រួសារទទួលបាន មី ចំនួន០១កេស ទឹកសុទ្ធ ០២យួរ ទឹកត្រី ០១យួរ ទឹកសុីអុីវ ០២យួរ ត្រីខ ០១យួរ និងអង្ករ ២៥គីឡូ ។