រតនគិរី: នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ បានធ្វើការបង្ក្រាបករណីលាក់ទុកផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិ ចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការរកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទកកោះជាច្រើនដុំ។
វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញ នៃផ្នែករដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី៕