ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីផ្សព្វផ្សាយយន្តការគ្រប់គ្រងដឹកនាំបញ្ជា និងអនុវត្តការងារព័ត៌មានសន្តិសុខ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារព័ត៌មានសន្តិសុខ និស្រាវជ្រាវ បង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់ ស្នងការរង,នាយ នាយរងការិយាល័យ និងនាយផ្នែក ព្រមទាំងជំនាញដែលពាក់ព័ន្ធចំណុះ អោយស្នងការព័ត៌មានសន្តិសុខ និងស្រាវជ្រាវកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានចូលរួមផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល បានមានប្រសាសន៍ វាយតម្លៃខ្ពស់ទៅដល់ជំនាញការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាបង្ក្រាបបទល្មើស គ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់គោរពតាមបទបញ្ជា,គោរពវិន័យ,គោរពតូនាទីចូលរួមយ៉ាងសកម្ម,ក្នុងភារកិច្ចការងាររក្សាការពារសន្តិសុខ និងស្រាវជ្រាបង្ក្រាបបទល្មើសបានយ៉ាងល្អប្រសើរជាពិសេស បទបញ្ជា របស់ នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើអោយប្រជាពលរដ្ឋមានការគាំទ្ រនិងរាជរដ្ឋាភិបាលមានទំនុកទុកចិត្តមកលើអង្គភាពកងរាជអាវុធហត្ថ។
ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា៖សូមនាយរងសេនាធិការ,ស្នងការរងនិងនាយការិយាល័យដែលមានតួនាទីទទួលខុសត្រូវទាំងអស់ត្រូវតែបន្តកិច្ចការងារដឺកនាំបញ្ជានិងពង្រឺងក្របខណ្ឌចាត់តាំងអោយស្របទៅតាមជំនាញឯកទេសនីមួយៗហើយដោយធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវអោយបានច្បាប់លាស់ដើម្បីពង្រឹងប្រសិទ្ធិភាពការងារធានាបានទាំងបរិមាណគុណភាពនិងប្រកបដោយតម្លាភាព។
បន្ទាប់មកទៀត ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ស្នងការរង,នាយការិយាល័យទាំងអស់ ត្រូវតែទទួលខុសត្រូវតាមតួនាទី,ភារកិច្ចនិងពង្រឹងការងារអធិការកិច្ចលើគ្រប់ផ្នែក ពង្រឹងការអនុវត្តន៍របបប្រជុំ របៀបរាយការណ៏ និងពង្រឹងការអនុវត្តន៍ តាមថានានុក្រមនិងបន្តពង្រឹងទៅលើការងារជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរនិងជៀសវាងការប្រព្រឹត្តកំហុសឆ្គងណាមួយដែលកើតឡើងខុសពីច្បាប់នៃកងយោធពលខេមរភូមិន្ទក៏ដូចជាវិន័យកងរាជអាវុធហត្ថ៕