កណ្តាល: នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរូមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក នាយ នាយរងកងរាជអាវុធហត្ថជាសិក្ខាកាម ជាច្រើនរូបផងដែរ។