រតនគិរីៈ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានចុះសួរសុខទុក្ខ បាននាំយកថវិកាចំនួន៩លាន ២សែនរៀល ដែលបានមកពីការចូលរួមរបស់មន្ត្រី កងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងនាមមហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនដល់ លោកវរសេនីយ៍ឯក ម៉ែន សាវី មេបញ្ជាការងទទួលបន្ទុកផែនធានាភស្ភុភារបច្ចេកទេស ដែលកំពុងមានជំងឺ និងកំពុងសម្រាកព្យាលជំងឺនៅគេហដ្ឋាន។
ទាំងនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ របស់បងប្អូនកងរាជអាវុធហត្ថ ក្នុងស្មារតី សាមគ្គីភាព ជួយគ្នាទៅវិញទៅមក នៅពេលដែលជួបទុក្ខលំបាក។