អហ.កំពង់ចាម៖ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីហិង្សាមួយបានកើតឡើង ដោយកាប់ប្រពន្ធពរពោះរហូតដល់ស្លាប់ និងចង់កសម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះដែរបានកើតឡើងនៅចំណុចក្រោមផ្ទះម្ដាយឈ្មោះ ជិន គឹមសុង នៅភូមិព្រែកពោធិលើ ឃុំព្រែកពោធិ ខេត្តកំពង់ចាម ។
លោកអនុសេនីយ៍ឯក សែម ឃាង បានប្រាប់ឲ្យដឹងថា ៖ អំពើហិង្សាកាប់សម្លាប់ប្រពន្ធ និងចងកសម្លាប់ខ្លួននេះ កើតឡើងដោយសារតែភ្លើងប្រចណ្ឌ ដោយបង្កជាការទាស់ទែងខ្វែងពាក់សម្តីគ្នា ហើយប្តីឈ្មោះ ធឿនគឹមថេងភេទប្រុសអាយុ៣១ឆ្នាំ បានយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះ ស្រី ណុច អាយុ៣៨ឆ្នាំ ដែលមានផ្ទៃពោះ០៨ខែ និង១៥ថ្ងៃ ចំបំពង់កបណ្ដាលឲ្យស្លាប់ នៅកន្លែង ។ ក្រោយហេតុការណ៍នេះប្តីបានយកខ្សែអង្រឹងចងកនិងរនូតផ្ទះបណ្ដាលឲ្យស្លាប់កន្លែងកើតហេតុដូចគ្នា។
ក្រោយសមត្ថកិច្ចជំនាញធ្វើកោសលវិច្ច័យ ក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕