ឧត្តរមានជ័យ : នៅវេលាម៉ោង ០៩ និង០០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានដឹកតុសិស្សរៀន ប្រគល់ជូនសាលាបឋមសិក្សាសម្ដេចក្រឡាហោម ស ខេង ព្រះចំបក់ ស្ថិតនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជាអំណោយរបស់សប្បុរសជន ចំនួន ៦០តុ ដោយក្នុងតុមួយតម្លៃ ៩ម៉ឺនរៀល។
ក្នុងនោះផងដែរ លោកវរសេនីយ៍ទោ គង់ ដារ៉ា ក៏បានឧបត្ថម្ភ ចំនួន២០តុផងដែរ ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ច្រិក ពេជ្រណេង មេឃុំផ្អាវ លោក អាង ឡុង មេភូមិព្រះចំបក់ លោក នួន សៅ នាយកសាលាបឋមសិក្សាព្រះចំបក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុចំនួន ១៧០នាក់ ផងដែរ។