You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា ឆ្នាំ២០១៧

ព្រះវិហារៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យ
ការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការ សន្តិសុខ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថខេត្ត សរុបចំនួន៥៣នាក់។