You are currently viewing ឃាត់រថយន្តចំនួន០១គ្រឿង ជាមួយឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំ

ឃាត់រថយន្តចំនួន០១គ្រឿង ជាមួយឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំ

រតនគិរីៈ នៅវេលាម៉ោង១៨ និង០០នាទីល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិ សោមត្រក ឃំុសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្ត ០១គ្រឿង ម៉ាក កាមរី សេរី២០០៧ ពណ៏ ស ពាក់ផ្លាកលេខ ភព២U ២៣៣៣
២. ឈើប្រណិតប្រភេទធ្នង់ពេញរថយន្ត (ពុំទាន់វាស់វែង)។

បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញ នៃផ្នែករដ្ឋបាលព្រៃឈើវាស់វែង ដើម្បីចាត់ការបន្តតាមនិតិវិធី៕