You are currently viewing សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ និងនាយទាហាន នៃកងរាជអាវុធហត្ថដែលជាគ្រូ យោធាចារ្យ សាស្ត្រាចារ្យ មានសេចក្តីសោមនស្សរីករាយ ព្រមជាមួយនឹងការថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា

សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ និងនាយទាហាន នៃកងរាជអាវុធហត្ថដែលជាគ្រូ យោធាចារ្យ សាស្ត្រាចារ្យ មានសេចក្តីសោមនស្សរីករាយ ព្រមជាមួយនឹងការថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា

សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ និងនាយទាហាន នៃកងរាជអាវុធហត្ថដែលជាគ្រូ យោធាចារ្យ សាស្ត្រាចារ្យ មានសេចក្តីសោមនស្សរីករាយ ព្រមជាមួយនឹងការថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានយកចិត្តទុកដាក់ខ្ពស់រៀបចំការស្នាក់នៅ ការហូបចុកដោយអនាម័យ ជាពិសេសបានបន្ថែមប្រាក់ហូបលើគោលរបបរបស់រដ្ឋ និងបានបង្កើនប្រាក់ឧបត្ថម្ភគ្រូ យោធាចារ្យ សាស្ត្រាចារ្យ ម្នាក់ៗពីមុនចំនួន៣.០០០រៀលក្នុងមួយម៉ោង ឥឡូវម្នាក់ៗបានចំនួន២០.០០០រៀលក្នុងមួយម៉ោង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍នៅក្នុងពិធីបើកវគ្គថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ថា ការឧបត្ថម្ភនេះ គឺជាការលើកតម្លៃគ្រូបង្រៀន ដែលជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់អំពីគោលបំណងសំខាន់ក្នុងការបើកវគ្គរៀនសូត្រថា៖ ទី១- ដើម្បីផ្តល់នូវចំណេះដឹង បើមិនចេះមិនដឹងពេលអនុវត្តភារកិច្ចអាចមានកំហុស ជាពិសេសត្រូវចេះត្រូវដឹងអំពីច្បាប់នានា ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ។ល។

ទី២-ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ ព្រោះនាយអាវុធហត្ថមួយចំនួនបានបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌តាមច្បាប់រួចហើយតែគាត់មិនទាន់បានឆ្លងវគ្គបណ្តុះបណ្តាល។

ទី៣-ដើម្បីពង្រឹងសីលធម៌ វិន័យកងទ័ព និងការអនុវត្តច្បាប់ ព្រមជាមួយនឹងការគោរពសិទ្ធិ សេរីភាពរបស់មនុស្សផងដែរ។