អហ.បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនមនុស្ស០៣នាក់ ក្នុងនោះមានស្រី ០១នាក់ពាក់ព័ន្ធថ្នាំញៀន។
មនុស្ស០៣នាក់ដែលពាក់ព័ន្ធនិងថ្នាំញៀននេះមានឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅបន្ទប់ជួលក្បែរសណ្ឋាគារហ៊ុយគាស្ថិតក្នុងភូមិក្បាលស្ពាន1 សង្កាត់និងក្រុងប៉ោយប៉ែត ។ ឈ្មោះ អឿន សារុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ2 សង្កាត់ ក្រុងប៉ោយប៉ែត និង ឈ្មោះ នេត្រ វណ្ណី ភេទស្រី អាយុ 36ឆ្នាំ រស់នៅភូមិបាលិលេយ្យ1 សង្កាត់ ក្រុងប៉ោយប៉ែត ។ ជនទាំងបីនាក់នេះដែរត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់នៅ ចំណុចក្បែរសណ្ឋាគារ ហ៊ុយគារ ស្ថិតក្នុងភូមិ ក្បាលស្ពាន1 សង្កាត់+ ក្រុងប៉ោយប៉ែត ។
វត្ថុតាងដែលសមត្ថកិច្ចជំនាញចាប់ដកបានមានមេតំហ្វេតាមីនទឹកកចំនួន ០៥កូនថង់កិប៕