You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់

កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់

រតនគិរីៈ នៅវេលាម៉ោង២០ និង១៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនផល/អនុផលព្រៃឈើដោយខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១. រថយន្ត ០១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៍ទឹកប្រាក់ ស្លាកលេខ 2F 1698
២. ឈើប្រណិតប្រភេទធ្នង់ ចំនួន២៨ដុំ ដែលមានទម្ងន់ស្មើ៧០០គីឡូ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់អោយមន្ត្រីជំនាញ នៃផ្នែករដ្ឋបាលព្រៃឈើវាស់វែង ដើម្បីចាត់ការបន្តតាមនិតិវិធី៕