ព្រះវិហារៈ នៅវេលាម៉ោង ០៩ និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលការងារកសាងកម្លាំង បាននាំយកអំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមមានថវិកាចំនួន២០មុឺនរៀល និងអង្ករចំនួន៥០គីឡក្រាម ទៅចូលរួមបុណ្យសពលោកយាយ អន ថាន អាយុ៩៧ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ ស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។