កំពង់ឆ្នាំងៈ នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្ថិតនៅចំណុចភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
១. ភួង ហុង ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
២. ប៉េង រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៣. វណ្ណ ឆៃ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៤. ជា ប៊ុនថង ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
៥. ស៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិខ្សាមទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់
២. ទូរស័ព្ទ ចំនួន០៣គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។