You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការចុះជួយជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់

កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការចុះជួយជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងពលតូចថ្មើជើងលេខ៥១ ចំនួន២០០នាក់ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការស្ដីទី បានចុះជួយជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី០៣ ម្សិលមិញនេះ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់នេះធ្វើឲ្យប៉ះពាល់ឃុំចំនួន០៦ គឺឃុំគោកបល័ង្គ .ឃុំអូរប្រាសាទ .ឃុំបន្ទាយនាង .ឃុំរហាត់ទឹក និងចំណោម និងឃុំភ្នំតូច ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យខូចខាតផ្ទះធ្ងន់-ស្រាល ចំនួន១០៦ខ្នងផងដែរ។