You are currently viewing ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ ធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសន្និសិទលើកទី១១ ស្តីពីមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន នៅខេត្តសៀមរាប

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ ធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសន្និសិទលើកទី១១ ស្តីពីមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន នៅខេត្តសៀមរាប

សៀមរាប: នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ ធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីសន្និសិទលើកទី១១ ស្តីពីមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារជំនាញប្រតិបត្តិការ និងដោយមានការអញ្ជើញចូលរូមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក នាយ នាយរងកងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។