អហ.ចំការមន៖ នៅចំណុចមុខផ្ទះសំណាក់សាត សុវណ្ណ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខណ្ឌបានចេញល្បាតដោយឃាត់ខ្លួនមនុស្សម្នាក់ពាក់ព័ន្ធថ្នាំញៀន។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនបានមានឈ្មោះ ម៉ុត វង្សា ភេទប្រុស ៣០ឆ្នាំ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ក្នុងនោះដែរសមត្ថកិច្ចបានចាប់ដកវត្ថុតាង ម្សៅក្រាមពណ៌ស២កញ្ចប់តូច ប្រដាប់កាច់កម៉ូតូ១ ទូរសព្ទ2គ្រឿងនិងម៉ូតូ១គ្រឿងម៉ាក Suzuki Smash ពណ៌សលាយខ្មៅ ស្លាកលេខភ្នំពេញ 1S-2127 ៕
