ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប ដឹកនាំដោយ លោក អនុសេនីយ៍ឯក ជេត វណ្ណៈ បានចុះជួយលេីកផ្ទះ ជូនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់ ចំនួន០១ខ្នង ទំហំ ៤x៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិឆែបកេីត ឃំុឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលម្ចាស់ផ្ទះមានឈ្មោះ ស ដាំ ភេទប្រុស អាយុ៨៥ឆ្នាំ គ្មាន កូនចៅ ហើយរស់នៅតែម្នាក់ឯង។