ព្រះវិហារៈ នៅវេលាម៉ោង១៥ និង១៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ស្ថិតនៅចំណុចភូមិបង្គោល០៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. អ៊ុន ធឿន ភេទស្រី អាយុ៥៧ឆ្នាំ
២. សាំង ចន្ថា ភេទស្រី អាយុ២៣ឆ្នាំ
៣. ខាត់ ធីតា ភេទស្រី អាយុ១៧ឆ្នាំ
៤. ខាត់ វណ្ណដា ភេទប្រុស អាយុ២២ឆ្នាំ
អ្នកទាំងបួនមានមុខរបរមិនពិតប្រាកដ រស់នៅភូមិបង្គោល០៨ ឃុំស្រអែម
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៥. ហេង សុគន្ធា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរទឹកថ្លា ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
៦. ឡែម សាន់ឌី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
៧. យ៉ុន បារាំង ភេទប្រុស អាយុ១៧ឆ្នាំ បុខរបរមិនពិតប្រាកដ រស់នៅ
ភូមិទួលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
៨. យ៉ុន ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រតាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣៧កញ្ចប់
២.ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង
៣.អាវុធ០២ដើម ម៉ាកCKC ០១ដើម គ្រាប់១៦គ្រាប់ និងអាវុធកែច្នៃ០១ដើម
៤.ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
៥.លុយខ្មែរ ចំនួន៣០ម៉ឺនរៀល
៦.ដែកកេស០៣ និងថង់ច្រកគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។