បាត់ដំបងៈ ដោយពិនិត្យមើលឃេីញពីទុក្ខលំបាក របស់បងប្អូនកម្លាំងកងរាជអាវុធហត្ថដែលនៅក្រោមឱវាត នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនិយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងសហការី បាននាំយកថវិកា ចំនួន៣.៦២០.០០០រៀល (បីលាន ហុកសិបពីរមឺុនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅចូលរួមបុណ្យសព កញ្ញា យ៉ន សុខលីន អាយុ២២ឆ្នាំ ត្រូវជាកូន របស់លោកនាយចំណង់ យិម ហាន ជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកបវេល ដែលបានទទួលមរណៈភាពកាលពីថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៧ ដោយជំងីមហាររីកគ្រាប់។