អហ.សៀមរាប៖ រថយន្តតាកូម៉ាមួយគ្រឿងដែលឲ្យមិត្តភក្តិខ្លួនខ្ចីទៅច្រៀងខារ៉ាអូខេ រួចទុកចោលត្រូវបានកម្លាំងកងរាជអាវុធហត្ថរកឃើញ និងប្រគល់ឲ្យម្ចាស់ដើមវិញហើយ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានម្ចាស់ឈ្មោះ ជី លីឈិន ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរលក់វត្ថុអនុស្សាវរីយ៍ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយឲ្យពួកម៉ាកខ្ចីជិះឈ្មោះ វង់ចិនអាយុ ២៨ឆ្នាំ
មុខរបរបុគ្គលិកក្រុបហ៊ុនទេសចរធួចិនស្នាក់នៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុសៀមរាបខេ្តសៀមរាបបានជិះទៅច្រៀង K T V. LEGASy. ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្ត
សៀមរាប ពេលផឹកស្រវឹងហើយបានទុក្ខរថយន្តចោលនៅទីនោះ៕