You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំយកថវិកា និងសម្ភារៈមួយចំនួន ទៅចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារអាវុធហត្ថ ដែលទទួលមរណៈភាព

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំយកថវិកា និងសម្ភារៈមួយចំនួន ទៅចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារអាវុធហត្ថ ដែលទទួលមរណៈភាព

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី តំណាង ឯកឧត្ដម ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានយកអង្ករចំនួន០២ការុង, ទឹកត្រី០១យួរ,ទឹស៊ីអុី០១យួរ, និងថវិកា៧០០០០០៛(ប្រាំពីរសែនរៀល) ទៅចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព លោកយាយ សេង សៀន អាយុ៧៣ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្ដាយ របស់លោកស្រី នាយចំណង់ កែវ អូន ជំនួយការផ្នែកគិលានដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណ:ភាព នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់កម្លាំងគ្រប់មូលដ្ឋានក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ ដល់ក្រុមគ្រួសារ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក៏ដូចប្រជាពលរដ្ឋជួបការលំបាក នៅក្នុងភូមិសាស្រ្តរបស់ខ្លួន រួមសុខទុក្ខ និងចុះជួយពេលពួកគាត់ជួបការលំបាក និងមានឧបទ្ទវហេតុកើតឡើងចំពោះពួកគាត់ កម្លាំងយើងត្រូវចុះជួយឲ្យទាន់ពេលវេលាដោយមិនប្រកាន់និន្នការនយោបាយណាឡើយ។