ព្រះសីហនុ: នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងែទី០៧ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ ព្រមទាំងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ សរុបចំនួន ៥៨នាក់។