ស្ទឹងត្រែងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី០៧ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ ព្រមទាំងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ សរុបចំនួន ១០៩នាក់។