សៀមរាបៈ គ្រោះអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ស្ថិតនៅចំណុចក្រុមទី១ភូមិបន្ទាយជ័យ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅនៅទីរួមខេត្ត ។
អគ្គីភ័យនេះ មូលហេតុផ្ទុះសេខ្សែភ្លើង បណ្តាលអោយឆេះ ផ្ទះឈើលើថ្មក្រម ដំបូលក្បឿងទំហំ៧×៩ម៉ែត្រ ទាំងស្រុង ដែលម្ចាស់ផ្ទះឈ្មោះ ចាន់ សារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនគរបាល ប្រពន្ធឈ្មោះ អ៊ុយ ណម អាយុ៥១ឆ្នាំ មុខរបរនៅផ្ទះ។
ក្នុងករណីគ្រោះអគ្គីភ័យនេះផងដែរ ប្រជាពលរដ្ឋសង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថ មិនត្រឹមតែយកចិត្តរាល់ការបង្ក្រាបបទល្មើសដែលកើតមាននោះទេ ប៉ុន្តែក៏បានយកចិត្តទុកដាក់ដោយអស់ពីកម្លាំងកាយចិត្ត ទៅលើសុខទុក្ខប្រជាពលរដ្ឋ នៅពេលដែលកំពុងជួបប្រទះទុក្ខលំបាក ដូចជាករណីអគ្គីភ័យនេះជាដើម។