កណ្តាលៈ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងថ្នាក់ដឹកនាំជំនាញគ្រប់ជាន់ថ្នាក់ បានធ្វើការស្រាវជ្រាវ ស្វែងរកជនល្មើសជាឃាតករ ដែលរំលោភស្ត្រីក្មេងស្រី និងសម្លាប់ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។
លោកវរសេនីយ៍ឯក ទូច អ៊ីណាន បានដឹកនាំកម្លាំងដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យករណីរំលោភសម្លាប់ទៅលើក្មេងស្រីម្នាក់ ស្ថិតនៅចំណុចក្បែ មាត់ស្រះក្រោយមណ្ឌលយោធាពិការ៣១៧ ស្ថិតក្នុងភូមិស្លាបតាឱន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្មេងស្រីរងគ្រោះដែលបានបាត់បង់ជីវិតនោះមានឈ្មោះ គង់ សំណាង អាយុ០៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី០១ សាលាបឋមសិក្សាហ៊ុន សែន ដូនស ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ។
ក្រោយពីធ្វើការស្រាវជ្រាវតាមជំនាញរូចមកកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានកំណត់មុខសញ្ញា និងបានសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកណ្តាល ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ ហេង ចន្ធីម នៅវេលាម៉ោង១៨ និង៣០ នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្រែក្បែរកន្លែងធ្វើសំណង់ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្សយ័មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករសំណង់។
ក្រោយពីបានឃាត់ខ្លួណជនសង្ស័យបានសារភាពថា ក្រោយពីរំលោភក្មេងស្រីរងគ្រោះនោះបានសម្រេចហើយ ក្មេងស្រីរងគ្រោះក៏យំទារឲ្យ ជនសង្សយ័ជូនខ្លួនទៅផ្ទះវិញ ដោយខ្លួនខ្លាចបែកការណ៍ ក៏មានគំនិតសម្លាប់ក្មេងស្រីនេះចោលតែម្តង។
ពេលនោះជនសង្ស័យ ក៏បានធ្វើសកម្មភាពច្របាច់កសម្លាប់ រួចចាប់ជើងជនរងគ្រោះ លើកបោះចូលទឹកស្រះនោះតែម្តង បន្ទាប់មកជនសង្ស័យក៏បានជិះកង់គេចខ្លួនពីកន្លែងកើតហេតុនោះភ្លាមៗ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រហែល០៧ និង៣០ព្រឹក ថ្ងៃ០២ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះអណ្តែតក្នុងទឹកស្រះខាងលើ។
ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក៏បានចុះដល់កន្លែងកើតហេតុ តាមការធ្វើកោសលវិច្ច័យលើខ្លួនសាកសព។
លទ្ធផលប្រទះឃើញថា មានហើមដាច់ប្រដាប់ភេទ កមានស្នាមជាំ (ជាការសន្និដ្ឋាន គឺករណីរំលោភសម្លាប់) ក្រោយពីធ្វើកោសលវិច្ច័យរួចសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី ។