តាកែវៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី០៧ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធី បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តតាកែវ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ ព្រមទាំងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ សរុបចំនួន ៦០នាក់។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ ក៏បានប្រគល់ថវិកា ចំនួន២លានរៀល ដល់មូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រាំកក់ ដើម្បីយកទៅប្រើប្រាស់ក្នុងអង្គភាពផងដែរ។